នាព្រឹកថ្ងែទី៩ ខែមិនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់អាហារូបករណ៍ជូននិស្សិតតាមបណ្តាសាកលវិទ្យាល័យនានាចំនួន 80រូប ដែលទទួលបានពីសប្បុរសជនប្រទេសគុយវ៉ែត តាមរយៈសមាគមសម្របសម្រួលនិងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ្នកឧកញ៉ាដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅ PPIC ម៉ាស្ជិទបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ